admin

admin

អង្គការសាលាទន្សាយ និងAEA ផ្តល់សេវាអប់រំដល់កុមារខ្សោយសតិបញ្ញា ក្នុងស្រុកពួក

សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២​៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

អង្គការសាលាទន្សាយ និងAEA ផ្តល់សេវាអប់រំដល់កុមារខ្សោយសតិបញ្ញា ក្នុងស្រុកពួក

សៀមរាប៖​ សាលារៀនទន្សាយ មានវត្តមាននៅក្នុងសាលាបឋមសិក្សា ទៀ បាញ់ គំរូ​ ចាប់ពីឆ្នាំ២០១៤ មក ដែល​បានផ្តល់សេ​វាអប់រំដល់ នៅក្នុងស្រុកពួក ខេត្តសៀមរាប។ កុមារដែលមានជំងឺអូទីស្សឹម ដោនស៊ីនដ្រូន និង​កុមារមានពិការភាពសតិ​បញ្ញា កំពុងសិក្សានៅក្នុងសាលានេះ បច្ចុប្បន្នមានចំនួន ១២នាក់​។ កុមារជាច្រើន ដែលទទួលបានវគ្គអប់រំពិសេសនេះ​ មានការរីកចម្រើនផ្នែកបញ្ញា និងអាចចូលរួមជាមួយក្មេងធម្មតាផងដែរ។ អ្នកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិសាលាទន្សាយ បានលើកឡើងថា ទស្សននៃអង្គការសាលាទន្សាយ  គឺកុមារទាំងអស់មិនត្រូវបានគេទុកចោល ហើយទទួលបានសិទ្ធិក្នុងការចូលដូចកុមារធម្មតា។ តាមរយៈការផ្សព្វផ្សាយ យើងធ្វើដល់គោលដៅច្រើន ពិសេសនៅរាជធានីភ្នំពេញ កុមារកើនពី១០០នាក់ ស្ថិតក្នុងការរង់ចាំចូលរៀន  រហូតដល់ជាង២០០រយនាក់។ បញ្ជាក់ថា អាណាព្យាបាល បានយល់ដឹងពីសិទ្ធិកុមារ កូនៗ ទើបឪពុកមា្តយព្យាយាម…

សាលាបឋមកំពង់ភ្លុក ទទួលបានកុំព្យូទ័រលើកដំបូងពី AEA ដើម្បីពង្រឹងចំណេះដឹងសិស្សកម្រិតបឋម

សៀមរាប៖ អង្គការ អេដ អេ អាកស្យុង កំពុងចូលរួមលើកកម្ពស់ការអប់រំកុមារនៅតំបន់ដាច់ស្រយាលលើបឹងទន្លេសាប តាមរយៈជំនួយឧបត្ថម្ភ មានទាំងថវិកាគាំទ្រ និងសម្ភារសិក្សាជាដើម។ ជាក់ស្ដែងដូចជាសាលាបឋមសិក្សាកំពង់ភ្លុក ដែលស្ថិតក្នុងភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលកុំព្យូទ័រចំនួន១០គ្រឿង និងម៉ូនីទ័រចំនួន១០គ្រឿង ពីអេដ អេ អាកស្យុង។ ជំនួយទាំងនេះ ជាផ្នែកមួយជួយបង្កើនគុណភាពអប់រំផ្សាភ្ជាប់នឹងជំនាញកុំព្យូទ័រ និងបច្ចេកវិទ្យា សម្រាប់កុមារក្នុងកម្រិតបឋម។ លោក ទៀ សាវុធ នាយកសាលាបឋមសិក្សាកំពង់ភ្លុក បានលើកឡើងថា ជំនួយឧបត្ថម្ភកុំព្យូទ័រពីអង្គការ អេដ អេ អាកស្យុង គឺពិតជាមានសារសំខាន់ អាចឱ្យសិស្សបានស្គាល់ និងរៀនកុំព្យូទ័រ បច្ចេកវិទ្យា បង្កើនចំណេះដឹង ហើយក៏ជាគ្រឹះសម្រាប់ពួកគេបន្តទៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យផង។ លោក…

អង្គការ អេដ អេ អាកស្យុង នៅក្នុងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរជីវិតកុមារអូទីស្សឹម និង​កុមារមានពិការភាពសតិ​បញ្ញា

ភ្នំពេញ៖ រយៈពេល២៧ឆ្នាំមកហើយ ដែលអង្គការសាលារៀនទន្សាយ (Rabbit School Organization ) បានផ្ដល់សេវាអប់រំដល់កុមារអូទីស្សឹម ដោនស៊ីនដ្រូន និង​កុមារមានពិការភាពសតិ​បញ្ញានៅកម្ពុជា។ លោក វង្ស វុទ្ធី ប្រធានកម្មវិធីអង្គការសាលារៀនទន្សាយ  បានលើក​ឡើង​ថា ក្នុងដំណើរដ៏វែងឆ្ងាយនេះ សាលារៀនទន្សាយ អាចពង្រីកការផ្តល់សេវាអប់រំរបស់ខ្លួន ​ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តបាន ដោយសារមានការគាំទ្រ ពីក្រសួងអប់រំ ក្រសួង​សង្គមកិច្ច អង្គការដៃគូ ជាពិសេសអង្គការអេដ អេ អាកស្យុង។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក វង្ស វុទ្ធី បានចាត់ទុកថា ការ​គាំទ្ររប​ស់អង្គការ អេដ អេ អាកស្យុង ក្នុងរយៈពេលជាង១៣ឆ្នាំមកនេះ ជាផ្នែក​មួយដ៏សំខាន់ដែល​ជួយទៅដល់កុមារអូទីស្សឹម និង​កុមារមានពិការភាពសតិ​បញ្ញា ដើម្បីឱ្យពួកគេទទួលបានការ​អប់រំ​ពេ​ញ​លេញដូចក្មេងដទៃ។ …

អង្គការដែលធ្វើការលើវិស័យអប់រំ បន្តប្រកៀកស្មាគ្នា​អភិវឌ្ឍន៍គុណភាព​គ្រូបង្រៀន

សៀមរាប៖ អង្គការមួយចំនួន ដែលធ្វើការលើវិស័យអប់រំ គ្រឹះស្ថានអប់រំ និងអាជ្ញាធរមូល​ដ្ឋាន ជាង២០០នាក់ បានរៀបចំយុទ្ធនាការប្រមូលកុមារចូលរៀន និងអបអរសាទរទិវាគ្រូ បង្រៀនពិភពលោក។ កម្មវិធីត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​សាលាបឋមសិក្សាវត្តសីលា ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការប្រារព្ធកម្មវិធីនេះ ក៏បង្ហាញពីស្មារតីរួមនៃគម្រោង «សហគមន៍នេសាទបង្កើតការងារជា​សេដ្ឋកិច្ចវិលជុំ នៅបឹងទន្លេសាបខាងលិចតំបន់១» (FOSTER​) និង «កម្មវិធីដៃគូរួមគ្នា​ផ្ដល់​ឱកាសអប់រំកុមារបាត់បង់ឱកាសនៅកម្ពុជា» (CCOSC)។ តាមរយៈស្មារតីរួមនេះ អង្គការ អេដ អេ អាកស្យុង (Aide et Action ឬ Action Education), អង្គការសកម្មភាពសម្រាប់ការ​អប់រំ​នៅកម្ពុជា (KAPE) សហការនឹងអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP) និងគាំទ្រការអភិវឌ្ឍនសមត្ថភាពគ្រូបង្រៀន…

អក្ខរកម្ម ជាប្រទីបបំភ្លឺផ្លូវកុមារនៅបឹងទន្លេសាបឆ្ពោះទៅអនាគតកាន់តែភ្លឺស្វាង

បាត់ដំបង៖ ​អក្ខរកម្ម គឺសំដៅទៅលើសមត្ថភាពនៃការអាន និងសរសេរ។ អង្គការដែលកំពុងលើកកម្ពស់ការអប់រំជឿថាអក្ខរកម្មនេះ​ ជាប្រទីបបំភ្លឺផ្លូវទៅ​រកអនាគតល្អប្រសើរមួយ សម្រាប់កុមារនៅតំបន់បឹងទន្លេសាប ខេត្តបាត់ដំបង ដែល​ជាតំបន់ដាច់ស្រយាល។ ពួកគេក៏សង្ឃឹមដែរថា កុមារគ្រប់រូបនឹងក្លាយជាកោសិកាសង្គមដ៏សំខាន់ ដើម្បីចូលរួមអភភិវឌ្ឍន៍សង្គម តាមរយៈផ្នត់គំនិត «ការអប់រំពេញមួយជីវិត»។ បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ នៅលើផ្ទៃបឹងទន្លេ​សាប ​មានសហគមន៍នេសាទជាច្រើនគ្រួសារ ដែលបានរស់នៅរាប់ជំនាន់មកហើយ។ ខេត្ត​បាត់​ដំបង ជា​ខេត្តមួយស្ថិតក្នុងចំណោមខេត្ត៤ទៀត នៃបឹងទន្លេសាប ដែល​ការអប់រំ​របស់​ពលរដ្ឋ ពិសេសកុមារនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅមានកម្រិត​នៅ​ឡើយ បើប្រៀបធៀបនឹងការអប់រំនៅតំបន់ផ្សេងទៀតនៅ​ក្នុងប្រទេស។ យ៉ាងណាក៏ដោយ កម្រិតអប់រំរបស់កុមារ​តំ​បន់នេះ ហាក់មានសញ្ញាកើនឡើង​ជាវិជ្ជមាន​បន្តិច​ម្តងៗ ស្របពេលអាណាព្យា​បាល​​មួយចំនួន ចាប់ផ្ដើម​បង្ហាញឆន្ទៈ ក្នុងការ​ជំរុញ​កូន​ៗ​របស់ពួកគេ រៀនបានខ្ពស់ជាងមុន យ៉ាងហោចណាស់ ត្រឹម​កម្រិតអនុវិទ្យា​ល័យ​។  បច្ចុប្បន្នក្រៅពីរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ មានអង្គការក្រៅរដ្ឋាភិបាល ប៉ុណ្ណោះ​ដែល​កំពុងជួយដល់ការអប់រំ…