admin

admin

Students at Tonle Sap face higher edu dilemma

Nop Sreymao / Khmer Times In villages surrounding the Tonle Sap region, many children are facing a stark reality: without access to high school education, their futures appear uncertain. Students of Prey Chas primary school during class. Action Education Cambodia…

កុមាររស់នៅលើបឹងទន្លេសាប ប្រឈមអនាគតមិនច្បាស់លាស់ព្រោះខ្សត់វិទ្យាល័យនៅក្បែរផ្ទះ

ខណៈពេលដែលប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឌីជីថលនីយកម្មនៃការអប់រំដោយបានធ្វើការជាមួយអង្គការពាក់ព័ន្ធផ្សេងៗ កុមារនៅក្នុងភូមិបណ្តែតទឹកលើបឹងទន្លេសាប កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ដោយសារតែខ្វះឱកាស និងលទ្ធភាពទទួលបានការអប់រំនៅកម្រិតវិទ្យាល័យ សិស្ស​ត្រឡប់​ពី​សាលា​តាម​ទូក​នៅ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០២៥។ យុវតី​​ វ័ន្ត អាលីហ្សា អាយុទើបតែ១៥ឆ្នាំ ធ្វើដំណើរចម្ងាយ១៤គីឡូម៉ែត្រតាមដងទន្លេ ដើម្បីចូលរៀននៅថ្នាក់អនុវិទ្យាល័យព្រៃចាស់ លើបឹងទន្លេសាប ដែលនាងរីករាយនឹងការធ្វើដំណើរទៅរៀន ប៉ុន្តែមិនយូរទៀតទេ នាងនឹងមិនបានទៅរៀនទៀតឡើយ។ ពីរ​បី​ឆ្នាំទៅមុខ​ទៀត នាង​នឹង​ត្រូវ​​ទៅ​បន្តការសិក្សា​នៅថ្នាក់​វិទ្យាល័យ ដែល​នាង​ត្រូវ​បង្ខំ​ចិត្ត​ចាក​​ឆ្ងាយ​ពី​គ្រួសាររបស់ខ្លួន ជារឿងដែលនាងមិនចង់ធ្វើ។ យុវតីវ័យ១៥ឆ្នាំរូបនេះបាននិយាយថា៖«ខ្ញុំគ្មានសង្ឃឹមក្នុងការបន្តការសិក្សារបស់ខ្ញុំទេ»។ នាងនិយាយទាំងមុខស្រពោន។ ទោះបីជាកុមារនៅក្នុងភូមិរបស់នាង ដែលស្ថិតនៅត្រើយខាងលិចនៃបឹង ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ប្រហែលបីម៉ោងពីខេត្តសៀមរាប) ត្រូវតែរៀនជិះទូកទៅសាលារៀន ប៉ុន្តែភាគច្រើនមិនរំពឹងថានឹងបន្តការសិក្សាថ្នាក់ឧត្តមសិក្សារបស់ពួកគេឡើយ ហើយស្ថានភាពបែបនេះគឺកាន់តែអាក្រក់សម្រាប់ក្មេងស្រី។ ទោះបីជាមានឱកាសទទួលបានការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សាក៏ដោយ ក៏ពួកគេមិនអាចរីកចម្រើនបន្ថែមទៀតក្នុងការសិក្សារបស់ពួកគេបានដែរ ដោយសារតែមិនមានការអប់រំកម្រិតខ្ពស់នៅក្បែរនោះ ហើយជីវិតនៅក្នុងភូមិក៏លំបាក។ ហេតុនេះហើយ…

ស្ពានឫស្សីជាង៣០០ម៉ែត្រ នឹងជំរុញសក្ដានុពលទេសចរណ៍ នៅសហគមន៍កំពង់សាមគ្គី ខេត្តកំពត

រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពត ភ្នំពេញ៖ សហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី ក្រោមជំនួយពីអង្គការ អេដ អេ អាកស្យុង បានសាងសង់ស្ពានឫស្សីប្រវែង៣៥០ម៉ែត្រ ស្ថិតក្នុងស្រុកទឹកឈូ​ ខេត្តកំពត។ ស្ពានឫស្សីនេះ ជាផលិតផលទេសចរណ៍ថ្មី​របស់សហគមន៍ ដែលផ្សាភ្ជាប់រវាងទេសចរណ៍ និងសហគមន៍នេសាទ។ លោក កៅ សុខ ប្រធានសហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី អះអាងថា ស្ពានឫស្សីថ្មីនេះ ចាប់ផ្ដើមសាងសង់នាដើមខែមករា ហើយបច្ចុប្បន្នសម្រេចបានប្រវែង៣២០ម៉ែត្រហើយ ស្មើនឹង៨០ភាគរយ ពោលគឺនៅសល់បង្កាន់ដៃ និងស្ពានប្រវែង៣០ម៉ែត្រទៀតប៉ុណ្ណោះ។ សមិទ្ធផលស្ពានឫស្សីថ្មីនេះ ជាជំនួយគាំទ្ររបស់អង្គការ​ អេដ អេ អាកស្យុង ហើយអាចរួចរាល់១០០ភាគរយមុនពេលពិធីចូលឆ្នាំខ្មែរ។ លោក កៅ សុខ លើកឡើងថា៖«ស្ពាននេះប្រវែងជាង៣០០ម៉ែត្រ ឆ្លងទៅកន្លែងចិញ្ចឹមត្រីស្ពង់៣០បែក្នុងសហគមន៍។ កន្លែងចិញ្ចឹមត្រី មានគោលការណ៍សហគមន៍ នឹងធ្វើរានហាលលើទឹកសម្រាប់ភ្ញៀវទេសចរទស្សនាទេសភាពធម្មជាតិ មានកន្លែងអង្គុយលេង…

អង្គការ អេដ អេ អាកស្យុង នៅក្នុងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរជីវិតកុមារអូទីស្សឹម និង​កុមារមានពិការភាពសតិ​បញ្ញា

ភ្នំពេញ៖ រយៈពេល២៧ឆ្នាំមកហើយ ដែលអង្គការសាលារៀនទន្សាយ (Rabbit School Organization ) បានផ្ដល់សេវាអប់រំដល់កុមារអូទីស្សឹម ដោនស៊ីនដ្រូន និង​កុមារមានពិការភាពសតិ​បញ្ញានៅកម្ពុជា។ លោក វង្ស វុទ្ធី ប្រធានកម្មវិធីអង្គការសាលារៀនទន្សាយ  បានលើក​ឡើង​ថា ក្នុងដំណើរដ៏វែងឆ្ងាយនេះ សាលារៀនទន្សាយ អាចពង្រីកការផ្តល់សេវាអប់រំរបស់ខ្លួន ​ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តបាន ដោយសារមានការគាំទ្រ ពីក្រសួងអប់រំ ក្រសួង​សង្គមកិច្ច អង្គការដៃគូ ជាពិសេសអង្គការអេដ អេ អាកស្យុង។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក វង្ស វុទ្ធី បានចាត់ទុកថា ការ​គាំទ្ររប​ស់អង្គការ អេដ អេ អាកស្យុង ក្នុងរយៈពេលជាង១៣ឆ្នាំមកនេះ ជាផ្នែក​មួយដ៏សំខាន់ដែល​ជួយទៅដល់កុមារអូទីស្សឹម និង​កុមារមានពិការភាពសតិ​បញ្ញា ដើម្បីឱ្យពួកគេទទួលបានការ​អប់រំ​ពេ​ញ​លេញដូចក្មេងដទៃ។ …

អង្គការដែលធ្វើការលើវិស័យអប់រំ បន្តប្រកៀកស្មាគ្នា​អភិវឌ្ឍន៍គុណភាព​គ្រូបង្រៀន

សៀមរាប៖ អង្គការមួយចំនួន ដែលធ្វើការលើវិស័យអប់រំ គ្រឹះស្ថានអប់រំ និងអាជ្ញាធរមូល​ដ្ឋាន ជាង២០០នាក់ បានរៀបចំយុទ្ធនាការប្រមូលកុមារចូលរៀន និងអបអរសាទរទិវាគ្រូ បង្រៀនពិភពលោក។ កម្មវិធីត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​សាលាបឋមសិក្សាវត្តសីលា ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការប្រារព្ធកម្មវិធីនេះ ក៏បង្ហាញពីស្មារតីរួមនៃគម្រោង «សហគមន៍នេសាទបង្កើតការងារជា​សេដ្ឋកិច្ចវិលជុំ នៅបឹងទន្លេសាបខាងលិចតំបន់១» (FOSTER​) និង «កម្មវិធីដៃគូរួមគ្នា​ផ្ដល់​ឱកាសអប់រំកុមារបាត់បង់ឱកាសនៅកម្ពុជា» (CCOSC)។ តាមរយៈស្មារតីរួមនេះ អង្គការ អេដ អេ អាកស្យុង (Aide et Action ឬ Action Education), អង្គការសកម្មភាពសម្រាប់ការ​អប់រំ​នៅកម្ពុជា (KAPE) សហការនឹងអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP) និងគាំទ្រការអភិវឌ្ឍនសមត្ថភាពគ្រូបង្រៀន…