លោក វន សំភាស់៖«ការងារស្ម័គ្រចិត្តមានសារៈសំខាន់សម្រាប់យុវជនព្រោះជាឱកាសរៀនសូត្រនិងជាជំនាញមួយដែលឥតបង់ថ្លៃ»

លោក វន សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាកស្យុង ធ្លាប់ជាយុវជនស័្មគ្រចិត្តបង្រៀនភាសាអង់គ្លេសដល់អ្នកទោសប្រមាណ១៥០នាក់រយៈពេលជិត១ឆ្នាំ នៅក្នុងពន្ធនាគារខេត្តបាត់ដំបង ដើម្បីបំពេញក្តីស្រម៉ៃដែលចង់ក្លាយជាគ្រូបង្រៀន។ ៥ឆ្នាំក្រោយមកក្តីស្រម៉ៃរបស់លោកបានក្លាយជាការពិតដោយលោកបានក្លាយជាគ្រូមហាវិទ្យាល័យថ្នាក់បរិញ្ញាបត្រ ហើយ៧ឆ្នាំក្រោយលោកក៏បានក្លាយជាគ្រូបង្រៀននៅមហាវិទ្យាល័យផ្នែកអនុបណ្ឌិត និងមានឱកាសបន្តការសិក្សានៅក្រៅប្រទេស។ លោកបញ្ជាក់ថា លទ្ធផលនេះគឺកើតចេញពីការងារស្ម័គ្រចិត្តរបស់លោក។ ដូច្នេះហើយទើបលោកចាត់ទុកថា ការងារស្ម័គ្រចិត្តពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជន ដោយជួយពង្រឹងបំណិន ជំនាញទំនាក់ទំនង ដោះស្រាយបញ្ហា កៀរគរធនធាន និងធ្វើការងារជាក្រុម ដែលទាំងនេះគឺជាជំនាញដែលត្រូវការសម្រាប់ការងារ ជីវិតប្រចាំថ្ងៃ និងអនាគតរបស់ពួកគេទាំងមូល។ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្នុងកម្មវិធីការប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត និងវគ្គផ្តាច់ព្រ័ត្រកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំនាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៥ លោក វន សំភាស់ បានលើកឡើងបន្ថែមថា អង្គការអេដ អេ អាកស្យុង តែងតែបានចូលរួមគាំទ្រចលនាស្ម័គ្រចិត្តទាំងយុវជន និងមនុស្សពេញវ័យ…









