Category ខ្មែរ

ប្រជានេសាទងាកទៅចិញ្ចឹមត្រីឆ្ពង់ ស្របពេលផលនេសាទសមុទ្រធ្លាក់ចុះ

ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានងាកទៅចិញ្ចឹមត្រីឆ្ពង់សមុទ្រវិញ ស្របពេលផលនេសាទពីសមុទ្រកាន់តែធ្លាក់ចុះ។ មូលហេតុមួយទៀត ដែលធ្វើឲ្យពលរដ្ឋនៅទីនោះងាកទៅចិញ្ចឹមត្រីឆ្ពង់ គឺពួកគេលែងចង់ប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារខ្យល់ព្យុះនៅពេលចេញទៅនេសាទលើលំហសមុទ្រ។ ប្រជានេសាទរំពឹងថា ការចិញ្ចឹមត្រីឆ្ពង់នឹងអាចជួយបង្កើនប្រាក់ចំណូលឱ្យកាន់តែប្រសើរឡើងថែមទៀត៕ សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន RFI កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

កំណើនទេសចរនៅតាមសហគមន៍នេសាទភូមិថ្មី ជាផ្នែកមួយជួយកាត់បន្ថយបទល្មើសនេសាទខុសច្បាប់

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍នេសាទភូមិថ្មី បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដោយពលរដ្ឋបានងាកមកបម្រើសេវាកម្មទេសចរណ៍ ដែលផ្ដល់ចំណូល និងចំណេះដឹងបន្ថែម ដល់ប្រជាសហគមន៍ក្រៅពីមុខរបរធ្វើស្រែចម្ការ។ វត្តមានទេសចរ អាចផ្ដល់ចំណូលដល់សហគមន៍ និងបានជួយការពារតំបន់ធម្មជាតិ។ ទាក់ទងនឹងការចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់សហគមន៍នេសាទភូមិថ្មី អង្គការ អេដ អេ អាកស្យុង បានដឹកនាំអង្គការដៃគូរបស់ខ្លួនអនុវត្តគម្រោង សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) ដើម្បីពង្រឹសមត្ថភាព និងលើកកម្ពស់ជីវភាពរបស់របស់ប្រជាសហគមន៍ ឱ្យកាន់តែប្រសើរ។ អង្គការ អេដ អេ អាកស្យុង (AEA) ក៏បានជួយជ្រោមជ្រែងសហគមន៍នេសាទភូមិថ្មី ឱ្យប្រែក្លាយតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ និងជួយគាំទ្រឱ្យប្រជាពលរដ្ឋមានប្រភពចំណូលកាន់តែរឹងមាំ។ សហគមន៍នេសាទភូមិថ្មី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ សម្រាប់ឱ្យប្រជានេសាទជួញដូរជលផលរបស់ខ្លួន។ ក្រោយមកនៅក្នុង២០១៣ សហគមន៍នេះ បានក្លាយខ្លួនទៅជាតំបន់បម្រើសេវាកម្មទេសចរណ៍មួយកន្លែង ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកែប។…

ផលនេសាទស្ទើរមិនរួចសាំងទូក កុមារ បេង សុធារិទ្ធ ស្រវាការអប់រំឡើងវិញ

សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

អង្គការ អេដ អេ អាកស្យុង បន្តបេសកម្មរបស់ខ្លួន ដើម្បីគាំទ្ររាជរដ្ឋាភិបាលកែប្រែប្រព័ន្ធអប់រំកុមារទទួលបានជោគជ័យខ្ពស់

អង្គការ អេដ អេ អាកស្យុង ដាក់គោលដៅខ្ពស់ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសអង្គការដៃគូរពាក់ព័ន្ធ ដើម្បីផ្ដល់ការគាំទ្រដល់សកម្មភាពនានា ធ្វើយ៉ាងណាឲ្យកុមារតូចមានការកែប្រែបដិវត្តកម្មប្រព័ន្ធអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។   ថ្លែងប្រាប់សារព័ត៌មានត្នោតញូស៌ (TNAOT News) កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង បានលើកឡើងថាកន្លងមកអង្គការបានធ្វើការួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជា ដោយបានវិនិយោគថវិការប្រមាណជិត១០០លានដុល្លារសហរដ្ឋអាមេរិករួចហើយ ដើម្បីអនុវត្តន៍លើគម្រោងកុមារដែលជួបការលំបាក និងកុមារបោះបង់ការសិក្សា ឬក្រៅសាលា ដែលអង្គការបាននឹងកំពុងអនុវត្តន៍នៅលើក្របខ័ណ្ឌជាង ១៧០០ សាលារៀន។ លោកបានបន្ថែមថា បច្ចុប្បន្នអង្គការ អេដ អេ អាកស្យុង ក៏បាននិងកំពុងផ្ដល់បដិភាគថវិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលសរុបជាង៤០…

កុមាររស់នៅលើបឹងទន្លេសាប ប្រឈមអនាគតមិនច្បាស់លាស់ព្រោះខ្សត់វិទ្យាល័យនៅក្បែរផ្ទះ

ខណៈពេលដែលប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឌីជីថលនីយកម្មនៃការអប់រំដោយបានធ្វើការជាមួយអង្គការពាក់ព័ន្ធផ្សេងៗ កុមារនៅក្នុងភូមិបណ្តែតទឹកលើបឹងទន្លេសាប កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ដោយសារតែខ្វះឱកាស និងលទ្ធភាពទទួលបានការអប់រំនៅកម្រិតវិទ្យាល័យ សិស្ស​ត្រឡប់​ពី​សាលា​តាម​ទូក​នៅ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០២៥។ យុវតី​​ វ័ន្ត អាលីហ្សា អាយុទើបតែ១៥ឆ្នាំ ធ្វើដំណើរចម្ងាយ១៤គីឡូម៉ែត្រតាមដងទន្លេ ដើម្បីចូលរៀននៅថ្នាក់អនុវិទ្យាល័យព្រៃចាស់ លើបឹងទន្លេសាប ដែលនាងរីករាយនឹងការធ្វើដំណើរទៅរៀន ប៉ុន្តែមិនយូរទៀតទេ នាងនឹងមិនបានទៅរៀនទៀតឡើយ។ ពីរ​បី​ឆ្នាំទៅមុខ​ទៀត នាង​នឹង​ត្រូវ​​ទៅ​បន្តការសិក្សា​នៅថ្នាក់​វិទ្យាល័យ ដែល​នាង​ត្រូវ​បង្ខំ​ចិត្ត​ចាក​​ឆ្ងាយ​ពី​គ្រួសាររបស់ខ្លួន ជារឿងដែលនាងមិនចង់ធ្វើ។ យុវតីវ័យ១៥ឆ្នាំរូបនេះបាននិយាយថា៖«ខ្ញុំគ្មានសង្ឃឹមក្នុងការបន្តការសិក្សារបស់ខ្ញុំទេ»។ នាងនិយាយទាំងមុខស្រពោន។ ទោះបីជាកុមារនៅក្នុងភូមិរបស់នាង ដែលស្ថិតនៅត្រើយខាងលិចនៃបឹង ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ប្រហែលបីម៉ោងពីខេត្តសៀមរាប) ត្រូវតែរៀនជិះទូកទៅសាលារៀន ប៉ុន្តែភាគច្រើនមិនរំពឹងថានឹងបន្តការសិក្សាថ្នាក់ឧត្តមសិក្សារបស់ពួកគេឡើយ ហើយស្ថានភាពបែបនេះគឺកាន់តែអាក្រក់សម្រាប់ក្មេងស្រី។ ទោះបីជាមានឱកាសទទួលបានការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សាក៏ដោយ ក៏ពួកគេមិនអាចរីកចម្រើនបន្ថែមទៀតក្នុងការសិក្សារបស់ពួកគេបានដែរ ដោយសារតែមិនមានការអប់រំកម្រិតខ្ពស់នៅក្បែរនោះ ហើយជីវិតនៅក្នុងភូមិក៏លំបាក។ ហេតុនេះហើយ…

ស្ពានឫស្សីជាង៣០០ម៉ែត្រ នឹងជំរុញសក្ដានុពលទេសចរណ៍ នៅសហគមន៍កំពង់សាមគ្គី ខេត្តកំពត

រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពត ភ្នំពេញ៖ សហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី ក្រោមជំនួយពីអង្គការ អេដ អេ អាកស្យុង បានសាងសង់ស្ពានឫស្សីប្រវែង៣៥០ម៉ែត្រ ស្ថិតក្នុងស្រុកទឹកឈូ​ ខេត្តកំពត។ ស្ពានឫស្សីនេះ ជាផលិតផលទេសចរណ៍ថ្មី​របស់សហគមន៍ ដែលផ្សាភ្ជាប់រវាងទេសចរណ៍ និងសហគមន៍នេសាទ។ លោក កៅ សុខ ប្រធានសហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី អះអាងថា ស្ពានឫស្សីថ្មីនេះ ចាប់ផ្ដើមសាងសង់នាដើមខែមករា ហើយបច្ចុប្បន្នសម្រេចបានប្រវែង៣២០ម៉ែត្រហើយ ស្មើនឹង៨០ភាគរយ ពោលគឺនៅសល់បង្កាន់ដៃ និងស្ពានប្រវែង៣០ម៉ែត្រទៀតប៉ុណ្ណោះ។ សមិទ្ធផលស្ពានឫស្សីថ្មីនេះ ជាជំនួយគាំទ្ររបស់អង្គការ​ អេដ អេ អាកស្យុង ហើយអាចរួចរាល់១០០ភាគរយមុនពេលពិធីចូលឆ្នាំខ្មែរ។ លោក កៅ សុខ លើកឡើងថា៖«ស្ពាននេះប្រវែងជាង៣០០ម៉ែត្រ ឆ្លងទៅកន្លែងចិញ្ចឹមត្រីស្ពង់៣០បែក្នុងសហគមន៍។ កន្លែងចិញ្ចឹមត្រី មានគោលការណ៍សហគមន៍ នឹងធ្វើរានហាលលើទឹកសម្រាប់ភ្ញៀវទេសចរទស្សនាទេសភាពធម្មជាតិ មានកន្លែងអង្គុយលេង…

អង្គការ អេដ អេ អាកស្យុង ផ្ដល់ការគាំទ្រដល់កសិករចិញ្ចឹមត្រីស្ពង់នៅតំបន់ឆ្នេរ

ភ្នំពេញ៖ ក្រៅពីវិស័យអប់រំ អង្គការ អេដ អេ អាកស្យុង ក៏បានចូលរួមចំណែកលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្ដល់ដើមទុន សម្ភារ និងបណ្ដុះបណ្ដាលជាដើម។ ជាក់ស្ដែង អង្គការ អេដ អេ អាកស្យុង បាន និងកំពុង ផ្ដល់ការគាំទ្រដល់កសិករក្នុងសហគមន៍នេសាទនៅតំបន់ឆ្នេរ លើរបរចិញ្ចឹមត្រីស្ពង់ ដើម្បីបង្កើនចំណូលបន្ថែម និងផ្លាស់ប្ដូរជីវភាពឱ្យបានប្រសើរជាងមុន​។ រយៈពេល២ឆ្នាំហើយ ដែលអង្គការ អេដ អេ អាកស្យុង​ បាន និងកំពុងផ្ដល់ការគាំទ្រដល់សហគមន៍នេសាទនៅតំបន់ឆ្នេរ ក្នុងខេត្តចំនួន៤ មានខេត្តកំពត កែប ព្រះសីហនុ និងកោះកុង តាមរយៈការផ្ដល់ដើមទុន សម្ភារប្រើប្រាស់ និងការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រីស្ពង់ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនចំណូលសម្រាប់ពលរដ្ឋរស់នៅ តំបន់ឆ្នេរឱ្យមានជីវភាពប្រសើរជាងមុន។ ការគាំទ្រនេះ…

គម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាស​​នៅកម្ពុជា (CCOSC) របស់​អង្គការ​ទស្សនៈ​ពិភពលោក ជួយ​ផ្លាស់ប្តូរ​អនាគត​​កុមារ​នៅ​ជនបទ​​

ជាមួយស្នាមញញឹម លីតា និង លីកា ជិះកង់​ទៅ​សាលារៀន។ សហការី ខេត្ដបន្ទាយមានជ័យ៖ ព្រះអាទិត្យ​ពណ៌​លឿងទុំរះ ​ជះ​ពន្លឺ​​លើជញ្ជ្រាំងស្រូវ​បន្សល់ពី​ការ​ច្រូតកាត់ប្រមូលផល​របស់​កសិករ​នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រៅពី​​មុខរបរ​ធ្វើ​​​ស្រែ​ចម្ការ ប្រជាពលរដ្ឋ​​មួយ​ចំនួន​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ ទៅ​ប្រទេស​ជិត​ខាង​ដើម្បី​​ស្វែង​រក​ចំណូល​​ផ្គត់ផ្គង់ជីវភាពបន្ថែម។​ នេះ​ជាដើមចម​​សំខាន់មួយ​ធ្វើ​ឱ្យ​កុមារ​ជាច្រើន​បាត់​បង់​ឱកាស​ទទួល​បាន​ការ​អប់រំ​ដ៏​សំខាន់​​ក្នុង​ឆាក​ជីវិត​របស់​ពួកគេ​។ កុមារី​ លី​តា និង​លីកា ស្ថិត​ក្នុង​ចំណោម​កុមារ​ជាច្រើន​ទៀតដែល​មិនបាន​រៀន​ជាប់លាប់ ដោយសារ​​​ត្រូវ​ធ្វើ​ដំណើរ​តាម​ឪពុកម្ដាយ​​ឡើង​ចុះរវាង​ប្រទេស​​​កម្ពុជា និង​​ថៃ​​​។ បច្ចុប្បន្ន​នេះ កុមារីទាំងពីរ​បាន​ត្រឡប់​មក​កាន់​ថ្នាក់​រៀន​ជាទៀងទាត់​​វិញ​​​តាម​រយៈ​​គម្រោង​ដៃគូរួមគ្នា​ផ្តល់ឱកាស​អប់រំដល់កុមារបាត់បង់ឱកាស​នៅកម្ពុជា (CCOSC) ដំណាក់​កាល​ទីពីរ​។ កុមារី លី​តា រស់​នៅ​ជាមួយ​អ៊ំស្រី ខណៈ​ឪពុកម្ដាយ​ធ្វើការ​ចំណាក​ស្រុក។ កុមារី​រូបនេះ​ បាន​ឱ្យដឹងថា ខ្លួន​​​បានវិល​​​ចូលរៀនវិញ​​នៅ​ថ្នាក់ទីពីរ និង​ជាប់​​ចំណាត់ថ្នាក់​លេខ ៣ ប្រចាំថ្នាក់​ ក៏ដូចជា​ប្រចាំសាលារៀន។ ក្នុង​​សំនៀង​រណ្ដឺន លីតា បាន​និយាយថា​៖ «ពេល​បាន​មករៀន​ ខ្ញុំ​ពិតជាសប្បាយ​ចិត្ដ…

ក្រសួងអប់រំចាប់យក AI ក្នុងការបង្រៀនដើម្បីដោះស្រាយបញ្ហាខ្វះគ្រូនិងបន្ទប់រៀន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានប្រកាសថាក្រសួងនឹងដាក់ឱ្យប្រើប្រាស់សាលាឌីជីថលកម្ពុជាដែលនឹងប្រើប្រាស់បញ្ញាសប្បនិមិត្ត AI ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ និងបន្ទប់រៀន និងជួយឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗទាន់ពេលវេលាឈានទៅរកគុណភាពអប់រំទាន់និន្នាការសកល។ លោកឧបនាយករដ្ឋមន្ត្រី ហង់ជូន ណារ៉ុន បានថ្លែងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំបន្ទាប់នៅថ្ងៃទី២៤ ខែកុម្ភៈនេះថាក្រសួងនឹងដាក់ឱ្យប្រើប្រាស់សាលាឌីជីថលនៅថ្ងៃនេះ ដើម្បីឆ្លើយតបនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត AI មកលើប្រព័ន្ធអប់រំនៅក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ។ លោកថា៖ «ការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងប្រព័ន្ធអប់រំ និងជួយកែលម្អនូវគុណភាពអប់រំនៅកម្ពុជាដើម្បីឱ្យយុវជននៅកម្ពុជាអាចទទួលបាននូវបំនិនឌីជីថល និងបំនិនបញ្ញាសប្បនិមិត្តដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ធដៃដើម្បីធ្វើការសិក្សា ហើយកាត់បន្ថយនូវការវិនិយោគនូវហេដ្ឋារចនាសម្ព័ន្ធរឹងដែលមានតម្លៃខ្ពស់»។ លោកបន្ថែមថាកន្លងទៅក្រសួងបានបញ្ជៀបការបណ្ដុះបណ្ដាលពីការប្រើប្រាស់ AI នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងតាមសាលារៀនជំនាន់ថ្មីរួចហើយ ខណៈកំពុងរៀបចំកម្មវិធីបណ្ដុះបណ្ដាល បរិញ្ញាបត្រ AI, Cyber Security និងវិទ្យាសាស្ត្រទិន្នន័យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បន្ថែមលើនេះថ្នាលបច្ចេកវិទ្យា AI មួយដែលអាចឱ្យយុវជនកម្ពុជាចូលប្រើប្រាស់ក៏បានរៀបចំហើយផងដែរ។…

អេដ អេ អាកស្យុង ចូលរួមកាត់បន្ថយប្លាស្ទិក នៅតាមសាលា និងសហគមន៍នៅតំបន់ឆ្នេរ ដើម្បី​​​កម្ពុជាស្អាត

សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។