ក្រុមហ៊ុន KS Seed សហការជាមួយអង្គការ អេដ អេ អាក់ ស្យុង ផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម និងផ្ដល់គ្រាប់ពូជជូនពលរដ្ឋប្រមាណជាង ២០០នាក់

ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ និង ជម្រុញឱ្យប្រជាកសិករអាចធ្វើកសិកម្មទទួលបានទិន្នផលខ្ពស់ ក្រុមហ៊ុន ខេ អេស ស៊ីដ (K.S Seed) ដោយបានទទួលការសហការគាំទ្រឧបត្ថម្ភពីអង្គការ អេដ អេ អាក់ស្យុង (AEA) កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការផ្ដល់គ្រាំពូជ និង បណ្ដុះបណ្ដាលពលរដ្ឋប្រមាណជាង២០០នាក់ នៅក្នុងឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អំពីបច្ចេកទេសដាំដុះដំណាំកសិកម្ម និងការជ្រើសរើសគ្រាប់ពូជឱ្យបានត្រឹមត្រូវ។ លោក វន សំភាស់ នាយកប្រតិបត្តិអង្គការ អេដ អេ អាក់ស្យុង បានប្រាប់សារព័ត៌មាន Tnaot News កាលពីម្សិលមិញថា អង្គការ AEA បច្ចុប្បន្នបានធ្វើការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់…









