ស្ពានឫស្សីជាង៣០០ម៉ែត្រ នឹងជំរុញសក្ដានុពលទេសចរណ៍ នៅសហគមន៍កំពង់សាមគ្គី ខេត្តកំពត

រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពត ភ្នំពេញ៖ សហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី ក្រោមជំនួយពីអង្គការ អេដ អេ អាកស្យុង បានសាងសង់ស្ពានឫស្សីប្រវែង៣៥០ម៉ែត្រ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ស្ពានឫស្សីនេះ ជាផលិតផលទេសចរណ៍ថ្មីរបស់សហគមន៍ ដែលផ្សាភ្ជាប់រវាងទេសចរណ៍ និងសហគមន៍នេសាទ។ លោក កៅ សុខ ប្រធានសហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី អះអាងថា ស្ពានឫស្សីថ្មីនេះ ចាប់ផ្ដើមសាងសង់នាដើមខែមករា ហើយបច្ចុប្បន្នសម្រេចបានប្រវែង៣២០ម៉ែត្រហើយ ស្មើនឹង៨០ភាគរយ ពោលគឺនៅសល់បង្កាន់ដៃ និងស្ពានប្រវែង៣០ម៉ែត្រទៀតប៉ុណ្ណោះ។ សមិទ្ធផលស្ពានឫស្សីថ្មីនេះ ជាជំនួយគាំទ្ររបស់អង្គការ អេដ អេ អាកស្យុង ហើយអាចរួចរាល់១០០ភាគរយមុនពេលពិធីចូលឆ្នាំខ្មែរ។ លោក កៅ សុខ លើកឡើងថា៖«ស្ពាននេះប្រវែងជាង៣០០ម៉ែត្រ ឆ្លងទៅកន្លែងចិញ្ចឹមត្រីស្ពង់៣០បែក្នុងសហគមន៍។ កន្លែងចិញ្ចឹមត្រី មានគោលការណ៍សហគមន៍ នឹងធ្វើរានហាលលើទឹកសម្រាប់ភ្ញៀវទេសចរទស្សនាទេសភាពធម្មជាតិ មានកន្លែងអង្គុយលេង…






