Month June 2025

អង្គការអេដ អេ អាកស្យុង បន្តគាំទ្រការអនុវត្តន៍ថ្នាលបឋមដើម្បីជួយដល់សាលារៀនគោលដៅដែលជួបការលំបាក

ប្រធានអង្គការ អេដ អេអាកស្យុង លោក វន សំភាស់ បានលើកឡើងថា អង្គការ AEA គឺតែងតែធ្វើការគាំទ្រមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដែលមានកុមារជួបប្រទះបញ្ហាលំបាកទៅលើការសិក្សារបស់ពួកគេ ជាពិសេសកុមារក្រីក្រ កុមារដែលមានឪពុកម្ដាយចំនាកស្រុក ឬកុមារនៅក្រៅសាលារៀនជាដើម ដើម្បីផ្ដល់ឱកាសអោយពួកគេបានសិក្សារៀនសូត្រទៅលើថ្នាលឌីជីថលប្រកបទៅដោយគុណភាព។ លោកបានលើកបន្ថែមថា បច្ចុប្បន្ន អង្គការ អេដ អេ អាក់ស្យុង បានជ្រើសរើសសាលារៀនគោលដៅមួយចំនួន ដើម្បីអោយអនុវត្តន៍កម្មវិធីសិក្សាទៅលើថ្នាលឌីជីថល និងបច្ចេកវិទ្យាដើម្បីអោយពួកគេដើទាន់សង្គមឌីជីថលកម្ម។ លោក បណ្ឌិត កាន់ ពុទ្ធី ប្រធាននាកដ្ឋានបឋមសិក្សា បានលើកឡើងថា ការសហការរវាងនាយកដ្ឋានបឋមសិក្សា និងក្រសួងអប់រំ យុវជន និង កីឡា ជាមួយអង្គការអេដ អេ អាកស្យុង…

អង្គការ អេដ អេ អាកស្យុង ជំរុញការអប់រំកុមារ​ផ្សារភ្ជាប់នឹងបច្ចេកវិទ្យា

ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការអប់រំ និងបង្កើនឱកាសសិក្សាសម្រាប់កុមារ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល អង្គការ អេដ អេ អាកស្យុង កំពុងចូលរួមអនុវត្តកម្មវិធីថ្នាលបឋម តាមរយៈជំនួយឧបត្ថម្ភ មានទាំងថវិកាគាំទ្រ និងសម្ភារសិក្សា។ ជំនួយទាំងនេះ នឹងធ្វើឱ្យការសិក្សារបស់កុមារកាន់តែមានប្រសិទ្ធភាព និងមានភាពសកម្ម ដែលសមស្រប  នឹងតម្រូវការនៃសង្គមបច្ចេកវិទ្យាសតវត្សទី ២១។ អង្គការ អេដ អេ អាកស្យុង បានសហការជាមួយសាលារៀន និងសហគមន៍ជនបទ ដើម្បីជំរុញការអប់រំតាមរយៈបច្ចេកវិទ្យា។ តាមរយៈគម្រោងនេះ តាមសាលានីមួយៗនឹងទទួលបានកុំព្យូទ័រដើម្បីរៀនពីបច្ចេកវិទ្យា ហើយលោកគ្រូអ្នកគ្រូនឹងទទួលបានការបណ្ដុះបណ្ដាលបច្ចេកវិទ្យាបន្ថែមផងដែរ។ គម្រោងជំរុញការអប់រំបច្ចេកវិទ្យាដល់សិស្សនៅតំបន់ជនបទនេះ នឹងអនុវត្តនៅតាមសាលាបឋមសិក្សាគោលដៅក្នុងខេត្តចំនួន៣ មានខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ ក្នុងការអនុវត្តគម្រោងនេះ អេដ អេ អាកស្យុង ទទួលបានការសម្របសម្រួលពីក្រសួងអប់រំ យុវជន…

ជិត ៤ឆ្នាំ គម្រោងបង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១ បាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទ

ភ្នំពេញ៖ អស់រយៈពេលជិតបួនឆ្នាំ ការអនុវត្តគម្រោង “បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប បានឈានដល់ទីបញ្ចប់ ដោយបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទ នៅជុំវិញតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ។ នៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៥នេះ អង្គការអុកស្វាម សហការជាមួយស្ថាប័ន អង្គការដៃគូ បានរៀបចំសិក្ខាសាលារួមគ្នា ស្តីពីការប្រែក្លាយសហគមន៍នេសាទនៅតំបន់បឹងទន្លេសាប តាមរយៈសេដ្ឋកិច្ចវិលជុំ ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ប្រមាណជិត ១០០នាក់ ដោយបង្ហាញពីលទ្ធផលរបស់គម្រោងដែលសម្រេចបាន តាមរយៈការរួមបញ្ចូលគ្នានូវការអភិវឌ្ឍប្រកបដោយចីរភាព ការការពារបរិស្ថាន និងនវានុវត្តន៍។ ឥទ្ធិពលគម្រោងនៅតំបន់ទន្លេសាបតាម រយៈការចូលរួមយ៉ាងសស្រាក់សស្រាំរបស់សហគមន៍ និងកិច្ចសហការអន្តរក្រសួង, គម្រោងនេះ បានបង្កើនលទ្ធភាពក្នុងការទទួលបានទឹកស្អាត អនាម័យ ការអប់រំ និងជម្រើសសម្រាប់ការចិញ្ចឹមជីវិតរបស់សហគមន៍ ក្នុងនោះ ពលរដ្ឋចំនួន ២.០០០នាក់ និងសិស្សចំនួន ៣.២០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់, រៀបចំឱ្យមានភាពប្រសើរឡើងនូវអនាម័យដល់សិស្សចំនួន…

អាជ្ញាធរស្រុកទឹកឈូ ផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃជូនដល់ទេសចរជាតិ និងអន្តរជាតិ

កំពត៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជននៅស្រុកទឹកឈូ រួមនឹងអង្គការដៃគូ បានរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយសេវាទេសចរណ៍ថ្មីៗរបស់ស្រុក ក្រោមប្រធានបទ “ការជិះកង់កម្សាន្តដើម្បីសុខភាព ការអប់រំ បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋាន” ជាការលើកទឹកចិត្តឱ្យទេសចរជាតិ និងអន្តរជាតិ មកយកកងជិះកម្សាន្តជំនួសរថយន្ត ឬម៉ូតូរបស់ពួកគេ។ ការរៀបចំដំណើរកម្សាន្តដោយការជិះកង់នេះ នឹងផ្តល់ប្រយោជន៍រួមច្រើនយ៉ាង។ លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ការរួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ជាយុទ្ធនាការមួយដើម្បីរួមគ្នាផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យបានដឹងថា ស្រុកទឹកឈូ ចាប់ផ្តើមផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃសម្រាប់អ្នកដែលចង់មកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងស្រុក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយសារការជិះម៉ូតូ ឬរថយន្ត និងដើម្បីសុខភាពផងដែរ។ ការមកទទួលសេវាជិះកង់កម្សាន្តនៅសាលាស្រុក ជាការរួមចំណែកក្នុងការជួយលើកកម្ពស់សុខភាព បរិស្ថាន និងទេសចរណ៍ ក៏ដូចជាជួយជំរុញដល់សេដ្ឋកិច្ចនៅមូលដ្ឋានផងដែរ។ ជាមួយគ្នានេះដែរ…

សហគមន៍នេសាទកំពង់សាមគ្គី​ ខេត្តកំពត​ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងពេលឆាប់ៗខាងមុខ

កំពត៖ អ្នកជំនាញ និងប្រធានសហគមន៍​ បានឱ្យដឹងថា កន្លងមកភ្ញៀវទេសចរមិនសូវស្គាល់សហគមន៍នេសាទកំពង់សាមគ្គីនោះទេ ប៉ុន្តែមួយឆ្នាំចុងក្រោយ បន្ទាប់ពីមានការជួយជំរុញពីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គការដៃគូផងនោះ ភ្ញៀវទេសចរទូទាំងប្រទេសបានស្គាល់សហគមន៍មួយនេះ។ សហគមន៍នេះនឹងកាន់តែទាក់ទាញបន្ទាប់ពីសមិទ្ធផលនានាលេចចេញរូបរាងក្នុងពេលដ៏ខ្លីខាងមុខ។ លោក វន សំភាស់​ នាយកអង្គការ អេដ អេ អាកស្យុង ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពត អាជ្ញាធរស្រុកទឹកឈូ និងប្រជាសហគមន៍ អង្គការរបស់លោកបាននិងកំពុងយកចិត្តទុកដាក់លើកការងារអភិរក្ស (ទាំងដើមកោងកាង និងជីវៈចម្រុះ) និងការងារអភិវឌ្ឍសហគមន៍ទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ។ បច្ចុប្បន្នអង្គការរបស់លោកកំពុងផ្តោតទៅលើការងារវារីវប្បកម្ម (ចិញ្ចឹមត្រីឆ្ពង់ និងក្តាមសេះ) ដើម្បីឆ្លើយតបតម្រូវការទទួលទានរបស់ភ្ញៀវទេសចរ និងរក្សាចីរភាពនៃការអភិវឌ្ឍន៍ តាមរយៈការរៀបចំបង្កើតប្រាក់ចំណូលជូនដល់សហគមន៍បន្ថែម។ លោកនាយកអង្គការ​ បានបន្ថែមថា ក្នុងពេលដ៏ខ្លីខាងមុខ សហគមន៍នេសាទកំពង់សាមគ្គី​ នឹងបង្កើតឱ្យមានខ្ជុះអង្គុយលេង…