Month October 2025

អង្គការសង្គមស៊ីវិល បន្តគាំទ្រក្រសួងអប់រំក្នុងការផ្ដល់ការបណ្ដុះបណ្ដាលកុមារនៅក្នុងជំរុំជនភៀសសឹក

បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មកទល់និងពេលនេះ នៅតែបន្តអូសបន្លាយ ដែលបានបន្សល់នៅពលរដ្ឋជនភៀសសឹក និងកុមាររាប់ពាន់នាក់ ត្រូវឃ្លាតឆ្ងាយផ្ទះសម្បែង។ យ៉ាងណាមិញ គេនៅតែសង្កេតឃើញថា អ្នកដែលត្រូវទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ កុមារដែលជាធនធានទំពាំងស្នងឬស្សី ដែលពួកគេទាំងនោះ ចាំបាច់ត្រូវទទួលបានការរៀនសូត្រពេញលេញ ខណៈបច្ចុប្បន្នក្រសួងអប់រំ បានបញ្ជូនគ្រូ និងសំភារៈសិក្សាមួយចំនួនទៅកាន់ជំរំមណ្ឌលភៀសសឹកបែបណាក្ដី តែកុមារមួយចំនួនហាក់ពុំទាន់បានទទួលបានការអប់រំពេញលេញនៅឡើយ។  កុមារារៀនថ្នាក់ទី០៤ ឃីម វ៉ាន់ឈៀង ដែលកំពុងស្នាក់នៅជំរុំមណ្ឌលភៀសសឹកវត្តពោធិ ៥០០០ ដើម បានលើកឡើងទាំងទឹកមុខស្រពាប់ស្រពោនថា ការស្នាក់នៅក្នុងជំរុំ រូបគេជួបផលលំបាកខ្លាំងនៅពេលមានភ្លៀងម្ដងៗ ហើយការសិក្សាក៏ពុំបានជាប់លាប់ដោយសារតែគ្រួសារខ្វះលទ្ធភាពផ្គត់ផ្គង់ការសិក្សា។  កុមារា ឃីម វ៉ាន់ឈៀង បានអំពាវនាវឱ្យសហគមន៍អន្តរជាតិនានា ជួយទៅដល់ប្រទេសកម្ពុជា ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាម ហើយរូបគេពិតជាចង់ឃើញប្រទេសកម្ពុជា វិលទៅរកភាពប្រក្រតីឡើងវិញឆាប់ ដើម្បីអាចឱ្យពួកគេមានឱកាសបានត្រលប់ទៅផ្ទះ និងបានចូលរៀនពេញលេញដូចកុមារដ៏ទៃ។  យុវត្តីសិស្សថ្នាក់ទី៦ សា…