Month May 2025

ប្រជានេសាទងាកទៅចិញ្ចឹមត្រីឆ្ពង់ ស្របពេលផលនេសាទសមុទ្រធ្លាក់ចុះ

ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានងាកទៅចិញ្ចឹមត្រីឆ្ពង់សមុទ្រវិញ ស្របពេលផលនេសាទពីសមុទ្រកាន់តែធ្លាក់ចុះ។ មូលហេតុមួយទៀត ដែលធ្វើឲ្យពលរដ្ឋនៅទីនោះងាកទៅចិញ្ចឹមត្រីឆ្ពង់ គឺពួកគេលែងចង់ប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារខ្យល់ព្យុះនៅពេលចេញទៅនេសាទលើលំហសមុទ្រ។ ប្រជានេសាទរំពឹងថា ការចិញ្ចឹមត្រីឆ្ពង់នឹងអាចជួយបង្កើនប្រាក់ចំណូលឱ្យកាន់តែប្រសើរឡើងថែមទៀត៕ សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន RFI កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

កំណើនទេសចរនៅតាមសហគមន៍នេសាទភូមិថ្មី ជាផ្នែកមួយជួយកាត់បន្ថយបទល្មើសនេសាទខុសច្បាប់

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍នេសាទភូមិថ្មី បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដោយពលរដ្ឋបានងាកមកបម្រើសេវាកម្មទេសចរណ៍ ដែលផ្ដល់ចំណូល និងចំណេះដឹងបន្ថែម ដល់ប្រជាសហគមន៍ក្រៅពីមុខរបរធ្វើស្រែចម្ការ។ វត្តមានទេសចរ អាចផ្ដល់ចំណូលដល់សហគមន៍ និងបានជួយការពារតំបន់ធម្មជាតិ។ ទាក់ទងនឹងការចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់សហគមន៍នេសាទភូមិថ្មី អង្គការ អេដ អេ អាកស្យុង បានដឹកនាំអង្គការដៃគូរបស់ខ្លួនអនុវត្តគម្រោង សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) ដើម្បីពង្រឹសមត្ថភាព និងលើកកម្ពស់ជីវភាពរបស់របស់ប្រជាសហគមន៍ ឱ្យកាន់តែប្រសើរ។ អង្គការ អេដ អេ អាកស្យុង (AEA) ក៏បានជួយជ្រោមជ្រែងសហគមន៍នេសាទភូមិថ្មី ឱ្យប្រែក្លាយតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ និងជួយគាំទ្រឱ្យប្រជាពលរដ្ឋមានប្រភពចំណូលកាន់តែរឹងមាំ។ សហគមន៍នេសាទភូមិថ្មី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ សម្រាប់ឱ្យប្រជានេសាទជួញដូរជលផលរបស់ខ្លួន។ ក្រោយមកនៅក្នុង២០១៣ សហគមន៍នេះ បានក្លាយខ្លួនទៅជាតំបន់បម្រើសេវាកម្មទេសចរណ៍មួយកន្លែង ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកែប។…